Loading...
វេបសាយលក់សំបុត្រធ្វើដំណើរផ្លូវគោក និងសមុត្រធំជាងគេនៅអាស៊ីអាគ្នេយ៍
(ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ប្រ៊ុយណេ ហ្វីលីពីន ឡាវ មីយ៉ាម៉ាន កម្ពុជា ថៃ និងវៀតណាម)

យើងទទួល

ស្ថិតិ Easybook
អតិថិជន
2.5+ លាន
មានអតិថិជនច្រើនជាង 3 លាននាក់ក្នុងមួយខែនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជឿជាក់លើ Easybook ជាវេទិកាកក់សំបុត្រតាមអ៊ីនធឺណិតដែលអាចទុកចិត្តបាន

សំបុត្រលក់បាន
40 លាន
មានការកក់ការធ្វើដំណើរជាង 40 លានដង តាមរយៈ Easybook ដោយជោគជ័យ

អ្នកផ្តល់សេវា
4000
ផ្តល់ជូនជាង 60,000 ផ្លូវដំណើរ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍
 តំលៃដូចគ្នាទៅទិញនៅកន្លែងផ្ទាល់ *
 មិនមានការគិតលុយបន្ថែម **
 បញ្ចុះតំលៃរហូតដល់១០% ***
ហេតុអ្វីគួរជ្រើសរើសកក់ជាមួយ Easybook?
វេទិកាកក់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹកធំបំផុតនៅអាស៊ីអាគ្នេយ៍

Easybook គឺជាវេទិកាកក់តាមអ៊ីនធឺណិតធំបំផុតសម្រាប់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តល់ជម្រើសសំបុត្រធ្វើដំណើរជាច្រើន ដើម្បីជួយឲ្យអ្នកភ្ជាប់ទៅកាន់គោលដៅដ៏អស្ចារ្យ។

អាចទុកចិត្តបាន

ជាមួយបទពិសោធន៍ជាង 13 ឆ្នាំក្នុងឧស្សាហកម្មដឹកជញ្ជូន Easybook បានកសាងមូលដ្ឋានរឹងមាំតាមរយៈភាពជោគជ័យ និងតែងតែប្តេជ្ញាផ្តល់សេវាកម្មមានគុណភាពខ្ពស់ជានិច្ច។

ជម្រើសការទូទាត់ប្រាក់ចម្រុះ

ជ្រើសរើសពីវិធីទូទាត់ប្រាក់ និងរូបិយប័ណ្ណជាច្រើន ដែលធ្វើឲ្យការទិញរបស់អ្នកកាន់តែងាយស្រួល និងរហ័ស។

តម្លៃច្បាស់លាស់

អ្វីដែលអ្នកឃើញ គឺអ្វីដែលអ្នកត្រូវបង់។ គ្មានការឡើងតម្លៃ។ គ្មានថ្លៃសេវាលាក់លៀម។ Easybook ផ្តល់សេវាកម្មមានគុណភាព និងការផ្តល់ជូនពិសេសក្នុងតម្លៃសមរម្យ។

បញ្ចុះតម្លៃ និងប្រូម៉ូសិន

មានប្រូម៉ូសិនល្អៗជាញឹកញាប់! សូមពិនិត្យការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសជាប្រចាំ ដើម្បីរីករាយនឹងតម្លៃទាបជាងមុន។

រក្សាទុក Easipoints

ទទួលរង្វាន់រាល់ពេលទិញសំបុត្រ! ប្រមូល EasiPoints រាល់ពេលធ្វើការកក់ ហើយយកទៅប្ដូរដើម្បីទទួលបានការបញ្ចុះតម្លៃសម្រាប់ការកក់លើកបន្ទាប់!

បញ្ជាទិញសំបុត្ររថយន្តកម្ពុជា សំបុត្ររថភ្លើង និងសំបុត្រម៉ាស៊ីនហោះតាមអ៊ីនធឺណិត

Easybook.com ត្រូវបានបង្កើតឡើងនៅឆ្នាំ 2006 ហើយជាវេបសាយធំបំផុតសម្រាប់ការកក់សំបុត្ររថយន្ត រថភ្លើង នាវា និងសេវាកម្មទេសចរណ៍នៅអាស៊ីអាគ្នេយ៍។ យើងមានមោទនភាពក្នុងការផ្តល់ជូនជម្រើសជាច្រើន ការបញ្ជាក់ភ្លាមៗ និងប្រព័ន្ធកក់សំបុត្រតាមអ៊ីនធឺណិតដែលមានសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកដំណើរ។

កក់សំបុត្ររថយន្តកម្ពុជាតាមអ៊ីនធឺណិត

ការកក់សំបុត្ររថយន្តមិនធ្លាប់មានភាពងាយស្រួលដូចនេះពីមុនទេ។ Easybook ផ្តល់ជូនសេវាកម្មកក់សំបុត្ររថយន្តល្បឿនលឿនសម្រាប់ការធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជា។ កក់ សំបុត្ររថយន្តកម្ពុជា តាមអ៊ីនធឺណិតនៅទីនេះ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងដ៏អស្ចារ្យដូចជា ហូជីមិញ ភ្នំពេញ សៀមរាប សិហនុវិល និងទីក្រុងផ្សេងៗទៀត។ ទិញសំបុត្ររថយន្តតាម Easybook ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងផ្សេងៗនៅកម្ពុជាបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

កក់សំបុត្ររថភ្លើងកម្ពុជាតាមអ៊ីនធឺណិត

មិនចង់ជិះរថយន្តទេឬ? អាចជិះរថភ្លើងទៅកាន់ទីក្រុងដ៏សំខាន់ៗរបស់កម្ពុជាដូចជា ភ្នំពេញ សិហនុវិល និងកំពត។ ការកក់ សំបុត្ររថភ្លើងកម្ពុជា តាមអ៊ីនធឺណិតឥឡូវនេះកាន់តែងាយស្រួលជាមួយ Easybook ដែលត្រៀមផ្តល់សេវាកម្មសម្រាប់អ្នក។ ការជិះរថភ្លើងផ្តល់ឱកាសឱ្យអ្នកដំណើរទស្សនាទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងដោយទទួលបានបទពិសោធន៍ខុសពីការជិះរថយន្ត។

កក់សំបុត្រនាវាកម្ពុជាតាមអ៊ីនធឺណិត

ចង់ទៅសម្រាកនៅកោះនៅកម្ពុជាឬ? កក់សំបុត្រនាវារបស់អ្នកតាមអ៊ីនធឺណិតជាមុន ដើម្បីធានាថាមានកៅអីនៅពេលធ្វើដំណើរ។ ធ្វើដំណើរទៅកាន់ទីក្រុងដូចជា ភ្នំពេញ និងអនហ្គៀង ដើម្បីបង្កើតអនុស្សាវរីយ៍ថ្មីៗ។ បន្ទាប់ពីជ្រើសរើសដំណើរដែលសមរម្យគិតតាមកាលវិភាគរួច កក់តាមអ៊ីនធឺណិតសម្រាប់ សំបុត្រនាវាកម្ពុជា ដូច្នេះអ្នកអាចធ្វើដំណើរដោយងាយស្រួល និងមិនចំណាយពេលរង់ចាំច្រើនទេ។

ធ្វើឱ្យការធ្វើដំណើរក្រុមកាន់តែងាយស្រួលដោយកក់សេវាជួលឡាន

ពេលធ្វើដំណើរក្នុងក្រុម ការរៀបចំពីការដឹកជញ្ជូនតែងជាបញ្ហាសំខាន់។ ជាមួយនឹងសេវាកម្មជួលឡានរបស់ Easybook អ្នកអាចរៀបចំការដឹកជញ្ជូនសម្រាប់ការធ្វើដំណើរជាក្រុមក្រុមហ៊ុនប្រចាំឆ្នាំ ឬដំណើរផ្សងព្រេងសាលានៅក្នុងប្រទេសកម្ពុជាបានយ៉ាងងាយស្រួល។ អាស្រ័យលើចំនួនអ្នកក្នុងក្រុម មានជម្រើសយានជំនិះច្រើនដូចជា ឡាន 4 កៅអី, MPV 6 កៅអី, វ៉ាន់ 9 កៅអី, មីនីបាស 15 ដល់ 25 កៅអី និងរថយន្តក្រុមហ៊ុនធំ 27 ដល់ 44 កៅអី។ គ្រាន់តែមើលរើសទីតាំងទទួល និងប្រភេទយានជំនិះដែលអ្នកចង់បាន បន្ទាប់មកធ្វើការកក់ សេវាជួលឡានកម្ពុជា

តើអ្នកកំពុងរង់ចាំអ្វីទៀត? ឱ្យ Easybook ជួយបញ្ចប់ដំណើររបស់អ្នកឥឡូវនេះ!

* មានតែ 0.01% ដែលថ្លៃជាងតំលៃធម្មតា នៅការិយាល័យ ** ប្រតិបត្តិការផ្លូវការ គឺប្រតិបត្តិការ ដោយគ្មានការប្រើប្រាស់កូដបញ្ចុះតំលៃ និងទិសដៅផ្តល់ដោយក្រុមហ៊ុនដៃគូ *** មានតែទិសដៅច្បាស់លាស់ ដែលការបញ្ចុះបានបង្ហាញកក្នុងសំបុត្រ * រូបភាពឡាន គឺគ្រាន់តែជារូបតំណាង * រយៈពេលនៃការធ្វើដំណើរគឺជាពេលវេលាប៉ាន់ស្មានប៉ុណ្ណោះ។