គោលការណ៍ភាពឯកជន EASYBOOK
មានប្រសិទ្ធភាពចាប់ពី៖ ៣០ តុលា ២០២០
សេចក្តីផ្តើម
គោលការណ៍ភាពឯកជននេះ (“គោលការណ៍ភាពឯកជន”) ពិពណ៌នាអំពីរបៀបដែល Easybook (SG) Pte Ltd និងក្រុមហ៊ុនកូនរបស់ខ្លួន
ក្រុមហ៊ុនជាប់ពាក់ព័ន្ធ ក្រុមហ៊ុនដែលមានទំនាក់ទំនង និងអង្គភាពដែលត្រូវបានគ្រប់គ្រងរួម (ដែលហៅរួមគ្នាថា “ក្រុមហ៊ុនកូន”)
(“Easybook”, “យើង”, “ពួកយើង” ឬ “របស់យើង”) ប្រមូល ប្រើ បញ្ចូល ដំណើរការ ចែករំលែក និងបង្ហាញព័ត៌មានអំពីអ្នក នៅពេល
អ្នកចូលទស្សនា និងអន្តរកម្មលើគេហទំព័រ (ទូរស័ព្ទចល័ត និងកុំព្យូទ័រ) និងកម្មវិធីទូរស័ព្ទចល័ត (ហៅរួមថា “តំបន់បណ្តាញ”) របស់យើង
ឬតាមរយៈវិធីផ្សេងៗទៀតដែលពាក់ព័ន្ធនឹងតំបន់បណ្តាញទាំងនេះ (ដូចជា ការទាក់ទងក្រុមសេវាកម្មអតិថិជនរបស់យើងតាមរយៈការជជែក ឬអ៊ីមែល)។
គោលការណ៍នេះ អនុវត្តចំពោះ អ្នកប្រើប្រាស់ អតិថិជន អ្នកដំណើរ អ្នកប្រតិបត្តិការ អ្នកផ្គត់ផ្គង់ ដៃគូ (ដូចជា
ក្រុមហ៊ុនដឹកជញ្ជូន និងដៃគូពាណិជ្ជកម្ម) អ្នកម៉ៅការ និងអ្នកផ្តល់សេវាកម្ម (ហៅរួមថា “អ្នក”, “របស់អ្នក”
ឬ “ជារបស់អ្នក”)។
“ទិន្នន័យផ្ទាល់ខ្លួន” គឺជាព័ត៌មានគ្រប់ប្រភេទដែលអាចប្រើដើម្បីកំណត់អត្តសញ្ញាណរបស់អ្នក ដោយផ្ទាល់ ឬប្រយោល ឬ
ធ្វើឱ្យអាចកំណត់អត្តសញ្ញាណរបស់អ្នកបាន។ ព័ត៌មាននេះ រួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមតែ ឈ្មោះ សញ្ជាតិ លេខទូរស័ព្ទ
ព័ត៌មានធនាគារ និងកាតឥណទាន ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន អាសយដ្ឋានអ៊ីមែល រូបភាពរបស់អ្នក លេខអត្តសញ្ញាណដែលចេញដោយរដ្ឋ
ទិន្នន័យជីវម៉ែត្រ ជនជាតិ ប្រភេទជំនាន់ ថ្ងៃខែឆ្នាំកំណើត ស្ថានភាពអាពាហ៍ពិពាហ៍ សាសនា ព័ត៌មានសុខភាព
ព័ត៌មានអំពីយានយន្ត និងការធានារ៉ាប់រង។
-
ព័ត៌មានដែលយើងប្រមូល
យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនអំពីអ្នក តាមរយៈវិធីដូចខាងក្រោម។ យើងក៏អាចបញ្ចូលទិន្នន័យផ្ទាល់ខ្លួន
ដែលបានប្រមូលនេះ ជាមួយទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត ដែលយើងកំពុងកាន់កាប់ផងដែរ៖
-
យើងប្រមូលព័ត៌មានអំពីអ្នក ដែលអ្នកផ្តល់ឱ្យយើងដោយស្ម័គ្រចិត្ត នៅពេលអ្នកប្រើប្រាស់តំបន់បណ្តាញ ដូចជា
ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ ព័ត៌មានបង់ប្រាក់ ព័ត៌មានលម្អិតអំពីកាតឥណទាន និងអាសយដ្ឋានអ៊ីមែល។
-
ក្នុងអំឡុងពេលដែលអ្នកចូលទស្សនាតំបន់បណ្តាញរបស់យើង យើងក៏អាចប្រមូលព័ត៌មានប្រើប្រាស់មួយចំនួនដោយស្វ័យប្រវត្តិ
ដូចជា អាសយដ្ឋាន IP ទិន្នន័យភូមិសាស្ត្រ ប្រទេស ចំណូលចិត្តការស្វែងរកដែលពាក់ព័ន្ធនឹងការស្វែងរកជាក់លាក់ ប្រោសឺរ និង
ព័ត៌មានអំពីប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍កុំព្យូទ័រ កំណែកម្មវិធី ការកំណត់ភាសា និង
ទំព័រដែលបានបង្ហាញសម្រាប់អ្នក។ ប្រសិនបើអ្នកកំពុងប្រើឧបករណ៍ចល័ត ដើម្បីចូលប្រើកម្មវិធីទូរស័ព្ទរបស់យើង
ឬតំបន់បណ្តាញដែលបានធ្វើឱ្យសមរម្យសម្រាប់ទូរស័ព្ទចល័ត យើងក៏អាចប្រមូលព័ត៌មានដែលអាចកំណត់អត្តសញ្ញាណឧបករណ៍ចល័តរបស់អ្នក
ដូចជា លេខសម្គាល់ឧបករណ៍ ទីតាំងឧបករណ៍ (ជាមួយការយល់ព្រមរបស់អ្នក) និងការកំណត់ និងលក្ខណៈពិសេសរបស់ឧបករណ៍។
-
យើងប្រមូលព័ត៌មាននៅពេលដែលអ្នកចាំបាច់ត្រូវទាក់ទងក្រុមសេវាកម្មអតិថិជនរបស់យើង ឬទាក់ទងមកយើងតាមរយៈ
វិធីផ្សេងទៀត (ដូចជា តាមបណ្តាញសង្គម ឬការទាក់ទងជាមួយក្រុមហ៊ុនដឹកជញ្ជូនរបស់យើង)។
-
នៅពេលអ្នកដាក់ស្នើមតិយោបល់ (review) អំពីបទពិសោធន៍ការកក់ បទពិសោធន៍ការធ្វើដំណើរ ឬសេវាបន្ថែមផ្សេងៗ
ដែលអាចប្រើបានលើតំបន់បណ្តាញរបស់យើង តាមរយៈយើង យើងនឹងប្រមូលព័ត៌មានពីអ្នក រួមមាន
មតិយោបល់របស់អ្នក ឈ្មោះ អាសយដ្ឋានអ៊ីមែល និង/ឬ ប្រទេសដែលមានលំនៅឋាន។
-
នៅពេលអ្នកកំពុងធ្វើការកក់ និង/ឬ កម្មង់សំបុត្រសម្រាប់ភ្ញៀវ ឬអ្នកដំណើរផ្សេងទៀត ដែលអ្នកផ្តល់ព័ត៌មានលម្អិត
អំពីពួកគេជាផ្នែកមួយនៃការកក់ និង/ឬ ការកម្មង់ ឬបើអ្នកធ្វើការកក់ និង/ឬ កម្មង់ សម្រាប់នរណាម្នាក់ផ្សេងទៀត
វាជាការទទួលខុសត្រូវរបស់អ្នក ក្នុងការធានាថា បុគ្គល ឬមនុស្សដែលអ្នកបានផ្តល់ទិន្នន័យផ្ទាល់ខ្លួនអំពីពួកគេ
ត្រូវបានជម្រាបអំពីការធ្វើការនេះរួចរាល់ ហើយបានយល់ និងព្រមទទួល
អំពីរបៀបដែល Easybook ប្រើប្រាស់ព័ត៌មានរបស់ពួកគេ (ដូចដែលបានពិពណ៌នានៅក្នុងគោលការណ៍ភាពឯកជននេះ)។
-
ភ្នាក់ងារ ឬដៃគូរបស់យើងអាចចែករំលែកព័ត៌មានអំពីអ្នកជាមួយយើង ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងការកក់
និង/ឬ ការកម្មង់របស់អ្នក ឬប្រសិនបើមានវិវាទកើតឡើងទាក់ទងនឹងការកក់ និង/ឬ ការកម្មង់របស់អ្នក
ស្តីពីសេវាកម្មដែលផ្តល់ដោយយើង។
-
លុះត្រាតែចាំបាច់ ដើម្បីអនុវត្តអំពីតម្រូវការផ្នែកច្បាប់ ឬបទប្បញ្ញត្តិ យើងអាចប្រមូល
ព័ត៌មានដែលមានលក្ខណៈពិសេស និងអាចចាត់ទុកថារសូវងាយរងគ្រោះ ដូចជា លេខអត្តសញ្ញាណជាតិ ជនជាតិ ស្ថានភាពអាពាហ៍ពិពាហ៍
និងព័ត៌មានសុខភាព ឬជំនឿសាសនារបស់អ្នក។
-
គោលបំណង
យើងអាចប្រើ បញ្ចូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនដែលបានប្រមូលតាមរយៈតំបន់បណ្តាញ ដើម្បី៖
-
ផ្តល់ជូនអ្នកនូវផលិតផល និង/ឬ សេវាកម្មដែលអ្នកស្នើសុំ ដូចជា បង្កើតគណនីអ្នកប្រើប្រាស់ជាមួយយើង
ដំណើរការ និងបញ្ជាក់ការកក់ និង/ឬ ការកម្មង់សំបុត្ររបស់អ្នក ការឆ្លើយតប និង/ឬ
ទំនាក់ទំនងជាមួយអ្នកអំពីសេវាកម្មរបស់យើង សំណួរ ការស្នើសុំពិសេស ការលុបចោល
និង/ឬ ព្រឹត្តិការណ៍រង្វាន់របស់អ្នក;
-
ឆ្លើយតបចំពោះសំណួរ មតិយោបល់ និងមតិវិសោធន៍ (feedback) ពីអ្នក;
- ស៊ើបអង្កេត និងដោះស្រាយបញ្ហា ឬការព្រួយបារម្ភ ដែលបានលើកឡើងដោយអ្នក ទាក់ទងនឹងផលិតផល និង/ឬ សេវាកម្ម;
-
ដំណើរការការកក់ និង/ឬ ការកម្មង់សំបុត្រ កិច្ចការទាក់ទងនឹងការទូទាត់ប្រាក់ ការវិភាគអាជីវកម្ម;
-
ផ្ញើសារផ្សព្វផ្សាយតាមអ៊ីមែល ទ្រង់ទ្រាយផ្សេងៗ រួមទាំងការជំរុញជូនលើទូរស័ព្ទចល័ត (mobile push notifications) អ៊ីមែល
សារ SMS MMS និង/ឬ ការហៅទូរស័ព្ទ (telemarketing) ស្តីពីផលិតផល និងសេវាកម្មដែលអាចពាក់ព័ន្ធ
ឬមានប្រយោជន៍ចំពោះអ្នក។ តាមរយៈចំណុច ១១ ខាងក្រោម អ្នកអាចជ្រើសរើសបោះបង់ការទទួលសារផ្សព្វផ្សាយបែបនេះ
ពីយើងបានគ្រប់ពេលវេលា។
-
ធ្វើការស្ទង់មតិ ការស្រាវជ្រាវ និងការអភិវឌ្ឍទីផ្សារ ឬផ្តល់ព័ត៌មានអំពីសេវាកម្មរបស់យើង
លើតំបន់បណ្តាញរបស់យើង ឬតំបន់បណ្តាញផ្សេងទៀតដែលអ្នកប្រហែលជាទស្សនា;
-
ថែទាំ និងកែលម្អតំបន់បណ្តាញ ប្ដូរតាមតម្រូវការ និងបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ និងសម្រាប់គោលបំណងបណ្តុះបណ្តាលផ្ទៃក្នុង;
-
តាមដាន ដំណើរការ និង/ឬ កត់ត្រាការប្រើប្រាស់តំបន់បណ្តាញរបស់អ្នក ដើម្បីផ្តល់ឲ្យអ្នកនូវ
បទពិសោធន៍ប្រើប្រាស់ដែលរលូន និងជាប់លាប់;
-
ការពារសុវត្ថិភាពរបស់អ្នក និងរបស់តំបន់បណ្តាញ;
-
ប្រតិបត្តិការលើសិទ្ធិ ឬកាតព្វកិច្ចមួយ ដែលបានផ្ដល់ឬបានកំណត់ដោយច្បាប់ រួមទាំងការឆ្លើយតបចំពោះសំណើ
និងតម្រូវការផ្លូវច្បាប់ផ្សេងៗ;
-
ទាក់ទងនឹងការរួមបញ្ចូល ការទិញយក កិច្ចព្រមព្រៀងរួម (joint ventures) ការលក់ទ្រព្យសកម្មរបស់ក្រុមហ៊ុន ការរួមបញ្ចូលសាខា
ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការផ្តល់ហិរញ្ញប្បទាន ប្រតិបត្តិការទ្រព្យសកម្មអាជីវកម្ម ឬការទិញយកអាជីវកម្ម
ទាំងមូល ឬផ្នែកមួយនៃអាជីវកម្មរបស់យើង ដោយក្រុមហ៊ុនផ្សេង។
(ហៅរួមថា “គោលបំណង” ឬគោលបំណងនីមួយៗ “គោលបំណង”)
-
ការចែករំលែក និងការបង្ហាញព័ត៌មាន
ទាក់ទងនឹងការចូលទស្សនាតំបន់បណ្តាញរបស់អ្នក និងការប្រើប្រាស់សេវាកម្មរបស់យើង យើងអាចចែករំលែក
ឬបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដូចខាងក្រោម៖
-
ជាមួយក្រុមហ៊ុនកូនរបស់យើង ដែលបុគ្គលិករបស់ក្រុមហ៊ុនកូនទាំងនេះ មានសិទ្ធិឱ្យចូលប្រើទិន្នន័យផ្ទាល់ខ្លួន
តាមការអនុញ្ញាតរបស់យើង និងត្រូវការដឹង ឬចូលប្រើទិន្នន័យផ្ទាល់ខ្លួននេះ ដើម្បីអនុវត្តសេវាកម្ម
តាមដែលអ្នកស្នើសុំ (រួមទាំងសេវាកម្មអតិថិជន) និងសម្រាប់ការស៊ើបអង្កេតផ្ទៃក្នុង (ត្រួតពិនិត្យ/អនុវត្តតាមច្បាប់)។
-
ជាមួយអ្នកផ្តល់សេវាមួយភាគីទីបី ដែលផ្តល់សេវាចំណូលទិន្នន័យ ឬដំណើរការទិន្នន័យឱ្យយើង (ឧទាហរណ៍ សេវាម៉ាស៊ីនមេគេហទំព័រ)
ឬដែលដំណើរការទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងដូចជា ការបញ្ចូល និងដំណើរការកាតឥណទាន និងការទូទាត់ប្រាក់
ការវិភាគអាជីវកម្ម សេវាកម្មអតិថិជន ទីផ្សារផ្សព្វផ្សាយ ឬការចែកចាយសំណួរស្ទង់មតិ
ដើម្បីសម្រួលការផ្តល់សេវាកម្មតាមអ៊ីនធឺណិត និងការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលត្រូវបានកែតម្រូវឱ្យសមរម្យនឹងចំណាប់អារម្មណ៍របស់អ្នក
និង/ឬ ការការពារការក្លែងបន្លំ។ អ្នកផ្តល់សេវាមួយភាគីទីបីរបស់យើងនឹងដំណើរការព័ត៌មាន
តែក្នុងកម្រិតដែលចាំបាច់សម្រាប់បំពេញភារកិច្ចរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចែករំលែក
ឬប្រើប្រាស់ព័ត៌មាននោះ សម្រាប់គោលបំណងផ្សេងទៀតឡើយ។
-
ជាមួយភ្នាក់ងារ អ្នកផ្គត់ផ្គង់ ដៃគូ អ្នកម៉ៅការ និងអ្នកផ្តល់សេវា (ដូចជា ក្រុមហ៊ុនដឹកជញ្ជូន និងដៃគូពាណិជ្ជកម្ម)
ដែលយើងបានតែងតាំង (ហៅរួមថា “អ្នកផ្គត់ផ្គង់”)។ អ្នកផ្គត់ផ្គង់ទាំងនេះ អាចទាក់ទងមកអ្នក
នៅពេលចាំបាច់ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីអ្នក អនុវត្តអំពីការកក់ដំណើរកម្សាន្តរបស់អ្នក
ឬឆ្លើយតបទៅនឹងមតិយោបល់ (review) ដែលអ្នកបានដាក់ស្នើ តាមគោលការណ៍ភាពឯកជនឯករាជ្យរបស់ពួកគេផ្ទាល់។
-
ជាមួយដៃគូអាជីវកម្ម ដែលយើងអាចផ្តល់ជូនផលិតផល ឬសេវាកម្មរួមគ្នា ឬផលិតផល និងសេវាកម្មរបស់ពួកគេ
អាចត្រូវបានផ្តល់ជូនលើតំបន់បណ្តាញរបស់យើង ឬផលិតផល និងសេវាកម្មរបស់ពួកគេ ដែលយើងគិតថា អាចមានប្រយោជន៍ ឬមានចំណាប់អារម្មណ៍ចំពោះអ្នក។
-
នៅពេលចាំបាច់ ឬត្រូវបានអនុញ្ញាតដោយច្បាប់ - ដូចជា ការការពារខ្លួនយើងពីបន្ទុកទទួលខុសត្រូវផ្លូវច្បាប់
ការឆ្លើយតបចំពោះសំណើស្តីពីសាលក្រម អំណាចតុលាការ សំណើសុំផ្លូវការ លិខិតបង្គាប់ ឬឯកសារសុពលភាពស្មើគ្នាផ្សេងទៀត
ពីមន្រ្តី ប៉ូលីស ឬអាជ្ញាធរអនុវត្តច្បាប់ ការស៊ើបអង្កេតអំពើបោកបញ្ឆោត ឬអំពើខុសច្បាប់ផ្សេងៗ
ឬតាមដែលត្រូវ ឬចាំបាច់ ដើម្បីអនុវត្តតាមច្បាប់ដែលមានប្រសិទ្ធិភាព។ យើងក៏អាច បើមានការអនុលោមតាមច្បាប់
បង្ហាញព័ត៌មានរបស់អ្នក ដើម្បីអនុវត្ត ឬអនុវត្តតាមលក្ខខណ្ឌ និងកិច្ចព្រមព្រៀងដែលអនុវត្តចំពោះសេវាកម្មរបស់យើង
ឬដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់ Easybook អ្នកប្រើប្រាស់របស់យើង ឬមនុស្សផ្សេងទៀត។
-
ក្នុងករណីរៀបចំអាជីវកម្មឡើងវិញ - ដូចជា ចំណែកមួយនៃការលក់ ការផ្ទេរ ឬការផ្លាស់ប្តូរអាជីវកម្មរបស់យើង
ឬការផ្លាស់ប្តូរសេវាកម្មទៅកាន់អ្នកផ្តល់សេវាផ្សេងទៀត។ យើងនឹងស្នើសុំការយល់ព្រមពីអ្នក ប្រសិនបើច្បាប់ដែលអនុវត្ត
ទាមទារឱ្យធ្វើដូច្នេះ។
-
មនុស្សអាយុក្រោម ១៨ ឆ្នាំ
តំបន់បណ្តាញរបស់យើង មិនមានបំណងផ្តោតទៅលើមនុស្សអាយុកណ្តាលក្រោម ១៨ ឆ្នាំទេ។ ទោះជាយ៉ាងណា ក្មេងអាយុក្រោម ១៨ ឆ្នាំ
អាចធម្មតាត្រូវបានដំណើរផ្សងព្រេងជាមួយ មាតាបិតា ឬអ្នកអាណាព្យាបាលត្រឹមត្រូវរបស់ពួកគេ ដែលបានកក់ កម្មង់
ឬទិញផលិតផល និង/ឬសេវាកម្មរបស់យើងរួច។
-
ខូឃី (Cookies)
តំបន់បណ្តាញរបស់យើង ប្រើប្រាស់ និងអនុញ្ញាតឱ្យភាគីទីបី ដាក់ខូឃី (ទម្រង់សម័យ និងអចិន្ត្រៃយ៍) pixels/tags SDKs
និងកម្មវិធីចំណុចប្រទាក់ (application program interfaces – "APIs") និងបច្ចេកវិទ្យាផ្សេងៗទៀត (ហៅរួមថា “Cookies”)
លើតំបន់បណ្តាញរបស់យើង ដែលប្រមូល និងរក្សាទុកព័ត៌មានមួយចំនួនអំពីអ្នក។ ខូឃីមួយចំនួន ត្រូវបានទាមទារឱ្យមាន
ដើម្បីផ្តល់ធានា បទពិសោធន៍សុវត្ថិភាព និងការថែទាំតំបន់បណ្តាញឱ្យអ្នក ដូចជា រក្សាស្ថានភាពឲ្យអ្នកនៅតែបានចូលគណនី
ខណៈពេលអ្នកកំពុងប្រើប្រាស់តំបន់បណ្តាញរបស់យើង ខណៈដែល ខូឃីផ្សេងទៀត ត្រូវបានប្រើ ដើម្បីផ្តល់ឱ្យអ្នកនូវបទពិសោធន៍ប្រើប្រាស់ល្អប្រសើរឡើង ដូចជា៖
-
ការផ្ទាល់ខ្លួនតំបន់បណ្តាញ ដោយការចងចាំព័ត៌មានអំពីសកម្មភាពរបស់អ្នកលើតំបន់បណ្តាញ (ឧ. ភាសាដែលអ្នកបានជ្រើស
ឬព័ត៌មានចូលគណនីរបស់អ្នក);
-
អនុវត្តការវិភាគគេហទំព័រ ដូចជា របាយការណ៍ចំនួនការមើលទំព័រ (impression reporting) របាយការណ៍ប្រជាជនវិទ្យា
និងរបាយការណ៍ចំណាប់អារម្មណ៍ ដើម្បីកែលម្អតំបន់បណ្តាញ និងសេវាកម្មរបស់យើង; និង
- ផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលត្រូវបានកែតម្រូវឱ្យសមស្របនឹងចំណាប់អារម្មណ៍របស់អ្នក។
សូមពិនិត្យមើលការកំណត់ក្នុងកម្មវិធីរុករកអ៊ីនធឺណិតរបស់អ្នក ជាទូទៅស្ថិតនៅក្នុងផ្នែក "Help" ឬ "Internet Options"
ដើម្បីអនុវត្តជម្រើសរបស់អ្នក ទាក់ទងនឹងខូឃីមួយចំនួន។ បើសិនអ្នកបិទ ឬលុបខូឃីមួយចំនួន ក្នុងការកំណត់កម្មវិធីរុករក
អ្នកប្រហែលជាមិនអាចចូលប្រើ ឬប្រើប្រាស់មុខងារ ឬលក្ខណៈពិសេសសំខាន់ៗមួយចំនួននៃតំបន់បណ្តាញនេះបានទេ
ហើយអ្នកអាចត្រូវបញ្ចូលព័ត៌មានចូលគណនីរបស់អ្នកម្ដងទៀត។
-
ការផ្ទេរទិន្នន័យ
ទាក់ទងនឹងគោលបំណងដែលបានពិពណ៌នាខាងលើ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក អាចត្រូវបានផ្ទេរចេញពី
ប្រទេសដើមរបស់អ្នក និង/ឬ រក្សាទុកនៅតំបន់ទីតាំងខាងក្រៅប្រទេសរបស់អ្នក។ យើងផ្តល់ការការពារសមស្រប
សម្រាប់ការផ្ទេរទិន្នន័យឆ្លងព្រំដែន តាមដែលច្បាប់ទាមទារ សម្រាប់ការផ្ទេរទិន្នន័យអន្តរជាតិ រួមទាំង
ព័ត៌មានដែលបានផ្ទេរទៅកាន់ភាគីទីបី។ ក្នុងបរិបទនេះ អ្នកសូមទទួលស្គាល់ យល់ព្រម និងអនុញ្ញាត
ឲ្យយើងផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ពីប្រទេសរបស់អ្នក ទៅកាន់ប្រទេសផ្សេងទៀត។
-
រយៈពេលរក្សាទុក
យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក រហូតដល់រយៈពេលដែលចាំបាច់ ដើម្បីបំពេញគោលបំណង
ដែលបានរៀបរាប់ក្នុងគោលការណ៍ភាពឯកជននេះ និងគោលការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន។ នៅពេលយើងមិនចាំបាច់
ប្រើប្រាស់ព័ត៌មានរបស់អ្នកទៀត យើងនឹង – លុះត្រាតែយើងត្រូវការរក្សាទុកព័ត៌មានរបស់អ្នក ដើម្បីអនុវត្តតាមកាតព្វកិច្ច
ផ្នែកច្បាប់ ឬបទប្បញ្ញត្តិដែលអនុវត្ត ឬនៅតែទាមទារទិន្នន័យផ្ទាល់ខ្លួន ដើម្បីអនុវត្តភារកិច្ចក្នុងក្រុមហ៊ុន
និងសម្រេចគោលដៅអាជីវកម្ម – យកព័ត៌មាននោះចេញពីប្រព័ន្ធ និងកំណត់ត្រារបស់យើង និង/ឬ ធ្វើជំហានដែលសមស្រប
ដើម្បីធ្វើឱ្យព័ត៌មាននោះក្លាយជាអនាមិក (anonymize) ដើម្បីឲ្យមិនអាចកំណត់អត្តសញ្ញាណរបស់អ្នកពីវាបានទៀត។
-
វិធានការសុវត្ថិភាព
យើងថែរក្សា និងអនុវត្តវិធានការសុវត្ថិភាពផ្នែករូបវន្ត អេឡិចត្រូនិក និងអង្គការដែលសមស្រប
ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក មិនឲ្យរងការបំផ្លាញ ឬបាត់បង់ដោយចៃដន្យ ឬខុសច្បាប់
ការផ្លាស់ប្តូរ ឬការបង្ហាញ ឬការចូលប្រើដោយគ្មានការអនុញ្ញាត។
-
ការចូលមើល ឬកែប្រែព័ត៌មានរបស់អ្នក
អ្នកអាចកែប្រែទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដូចជា ឈ្មោះ និងលេខទូរស័ព្ទទំនាក់ទំនង នៅគ្រប់ពេលវេលា
ដោយចូលទៅក្នុងគណនីរបស់អ្នកលើតំបន់បណ្តាញ។ ជម្រើសផ្សេងទៀត សូមទាក់ទងមកយើង តាមរយៈអ៊ីមែល
[email protected] ដើម្បីអនុវត្តសិទ្ធិណាមួយខាងក្រោម៖
-
សិទ្ធិចូលមើល (Access): អ្នកមានសិទ្ធិក្នុងគ្រប់ពេលវេលា ទាមទារព័ត៌មានអំពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
ដែលយើងកំពុងរក្សាទុក ស្របតាមច្បាប់ ដែលអាចពាក់ព័ន្ធនឹងការបង់ប្រាក់សមរម្យ
សម្រាប់ការដោះស្រាយ និងដំណើរការសំណើរបស់អ្នក ដើម្បីចូលមើលទិន្នន័យផ្ទាល់ខ្លួន។
-
សិទ្ធិកែតម្រូវ (Rectification): អ្នកអាចស្នើឲ្យយើងកែតម្រូវ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលមិនពេញលេញ
ឬមិនត្រឹមត្រូវ។
- សិទ្ធីឡុប (Deletion): អ្នកអាចស្នើឲ្យយើងលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬគណនីរបស់អ្នក។
-
សិទ្ធិកំណត់ការដំណើរការ (Restrictions of Processing): អ្នកអាចស្នើឲ្យយើងបញ្ឈប់
ការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឧទាហរណ៍ បើអ្នកបានលើកយោបល់ប្រឆាំងនឹងការដំណើរការនោះ
ហើយមូលហេតុត្រឹមត្រូវសម្រាប់ការដំណើរការ នៅតែស្ថិតនៅក្រោមការពិនិត្យជាពេល។
-
សិទ្ធិបដិសេធ (Objection): អ្នកអាចបដិសេធ ក្នុងគ្រប់ពេលវេលា មិនអនុញ្ញាតឲ្យយើង
ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សម្រាប់គោលបំណងផ្សព្វផ្សាយផ្ទាល់។
-
សិទ្ធិដកហូតការយល់ព្រម (Right to Revoke Consent): អ្នកមានសិទ្ធិដកហូតការយល់ព្រមរបស់អ្នក
នៅគ្រប់ពេល ដោយមិនប៉ះពាល់ដល់ភាពស្របច្បាប់នៃការដំណើរការដែលបានអនុវត្តមកមុន ដោយផ្អែកលើការយល់ព្រមនោះ។
- អ្វីផ្សេងទៀត៖ ការស្នើសុំផ្សេងៗទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
-
ការប្រើប្រាស់ និងផ្ទេរទិន្នន័យ (Data Portability)
ប្រសិនបើអាចអនុវត្តបាន អ្នកអាចស្នើឲ្យយើង ផ្ញើឲ្យអ្នកនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
ដែលយើងកំពុងរក្សាទុក នៅក្នុងទ្រង់ទ្រាយស្តង់ដារដែលតាមម៉ាស៊ីនអាចអានបាន
ដែលនឹងកំណត់ដោយយើងតាមឯកច្ឆន្ទ។
ដើម្បីការពារភាពឯកជន និងសុវត្ថិភាពរបស់អ្នក យើងនឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកមុនពេលឆ្លើយតបចំពោះសំណើ
និងសំណើរបស់អ្នក នឹងត្រូវបានឆ្លើយតបក្នុងរយៈពេលសមស្រប។ នៅក្នុងករណីខ្លះៗ យើងអាចមិនអាចអនុញ្ញាតឲ្យអ្នក
ចូលមើលព័ត៌មានផ្ទាល់ខ្លួនមួយចំនួនបាន ឧទាហរណ៍ ប្រសិនបើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពាក់ព័ន្ធ
ឬភ្ជាប់ជាមួយព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សផ្សេងទៀត ឬដោយហេតុផលផ្លូវច្បាប់។ ក្នុងករណីដូច្នេះ
យើងនឹងផ្តល់សេចក្តីពន្យល់ ដល់អ្នកអំពីមូលហេតុដែលអ្នកមិនអាចទទួលបានព័ត៌មាននោះបាន។ យើងក៏អាចបដិសេធ
សំណើរបស់អ្នកសម្រាប់ការលុប ឬកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយសារតម្រូវការច្បាប់ជាក់លាក់មួយចំនួន
ជាពិសេស តម្រូវការដែលទាក់ទងនឹងដំណើរការគណនេយ្យ ការដោះស្រាយបណ្តឹងទាមទារ
គោលបំណងរកឃើញ ឬការការពារការក្លែងបន្លំ និងតម្រូវការរក្សាទុកទិន្នន័យតាមច្បាប់
ដែលអាចមិនអនុញ្ញាតឲ្យលុប ឬធ្វើឱ្យទិន្នន័យក្លាយជាអនាមិកបាន។
-
ការបដិសេធទទួលការផ្សព្វផ្សាយពាណិជ្ជកម្ម
ប្រសិនបើអ្នកមានបំណងលុបឈ្មោះចេញពីបញ្ជី ដើម្បីមិនឲ្យយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
សម្រាប់គោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រូម៉ូសិនណាមួយ សូមចុចលើតំណ (link) “unsubscribe” នៅក្នុងអ៊ីមែល
ឬសារទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មនោះ។ ជម្រើសផ្សេងទៀត អ្នកអាចទាក់ទងមកយើង
តាមរយៈអ៊ីមែល [email protected] ដើម្បីស្នើសុំឲ្យឈប់ការដំណើរការទិន្នន័យ
សម្រាប់គោលបំណងផ្សព្វផ្សាយ។
-
ការធ្វើបច្ចុប្បន្នភាពលើគោលការណ៍ភាពឯកជន
ម្តងម្កាល យើងអាចធ្វើការកែប្រែ ឬធ្វើបច្ចុប្បន្នភាពលើគោលការណ៍ភាពឯកជននេះ ដើម្បីឆ្លុះបញ្ចាំង
ការប្រែប្រួលផ្នែកច្បាប់ របៀបប្រមូល និងប្រើប្រាស់ព័ត៌មានរបស់យើង លក្ខណៈបន្ថែមលើតំបន់បណ្តាញរបស់យើង
ឬបច្ចេកវិទ្យាថ្មីៗ។ ប្រសិនបើយើងធ្វើការកែប្រែ ដែលប្តូររបៀបដែលយើងប្រមូល ឬប្រើប្រាស់
ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ការកែប្រែទាំងនោះ នឹងត្រូវបានបង្ហាញក្នុងគោលការណ៍ភាពឯកជននេះ
ហើយកាលបរិច្ឆេទមានប្រសិទ្ធិភាព នឹងត្រូវបានកំណត់នៅផ្នែកខាងលើនៃគោលការណ៍នេះ។
ដូច្នេះ អ្នកគួរតែពិនិត្យមើលគោលការណ៍ភាពឯកជននេះ ជាទៀងទាត់ ដើម្បីធានាថា អ្នកបានទាន់សម័យ
អំពីគោលការណ៍ និងការអនុវត្តបច្ចុប្បន្នរបស់យើង។ យើងក៏នឹងបង្ហាញយ៉ាងច្បាស់លាស់
អំពីការកែប្រែសំខាន់ៗមុនពេលអនុវត្ត (បើមាន) ហើយនឹងស្នើសុំការយល់ព្រមពីអ្នក ប្រសិនបើច្បាប់ទាមទារ។
-
តំណភ្ជាប់ទៅកាន់គេហទំព័រភាគីទីបី
តំបន់បណ្តាញរបស់យើងមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត (“គេហទំព័រភាគីទីបី”)។ សូមកត់សម្គាល់ថា យើងមិនទទួលខុសត្រូវ
ចំពោះការអនុវត្តគោលការណ៍ភាពឯកជន ឬមាតិការបស់គេហទំព័រភាគីទីបីទាំងនោះទេ។ យើងលើកទឹកចិត្តឱ្យអ្នកអាន
គោលការណ៍ភាពឯកជនរបស់គេហទំព័រនីមួយៗ ដែលប្រមូលព័ត៌មានពីអ្នក មុនពេលអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួនណាមួយ។
គោលការណ៍ភាពឯកជនរបស់យើង អនុវត្តតែលើព័ត៌មានដែលត្រូវបានប្រមូលដោយ Easybook ប៉ុណ្ណោះ
ហើយមិនអនុវត្តលើគេហទំព័រភាគីទីបីឡើយ។
-
ការកែប្រែ និងការធ្វើបច្ចុប្បន្នភាព
យើងមានសិទ្ធិកែប្រែ ធ្វើបច្ចុប្បន្នភាព ឬកែសម្រួលលក្ខខណ្ឌនានា នៃគោលការណ៍ភាពឯកជននេះ នៅគ្រប់ពេល
ដោយការដាក់ប្រកាសគោលការណ៍ភាពឯកជនដែលបានធ្វើបច្ចុប្បន្នភាព លើតំបន់បណ្តាញ។
ដោយបន្តការចូលប្រើ ឬអន្តរកម្មជាមួយ Easybook បន្ទាប់ពីមានការកែប្រែ ការធ្វើបច្ចុប្បន្នភាព
ឬការកែសម្រួលលើគោលការណ៍ភាពឯកជននេះ មានន័យថា អ្នកបានបញ្ជាក់ការយល់ព្រម
និងទទួលស្គាល់ការកែប្រែ ការធ្វើបច្ចុប្បន្នភាព ឬការកែសម្រួលទាំងអស់នោះ។
ប្រសិនបើអ្នកមានសំណួរណាមួយទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សូមទាក់ទងមកយើងតាមរយៈ៖
អ៊ីមែល: [email protected]
លេខទំនាក់ទំនង: +65 6333 1948
ម៉ោង ៨ ព្រឹក - ៦ ល្ងាច (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
ម៉ោង ៨ ព្រឹក - ៥ ល្ងាច (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)
ជូនចំពោះ៖ មន្ត្រីការពារទិន្នន័យ (Data Protection Officer - DPO)
គោលការណ៍ភាពឯកជននេះ ត្រូវបានរៀបរាប់ ដំបូងជាភាសាអង់គ្លេស។ ការបកប្រែជាភាសាផ្សេងៗ អាចមាន
ដើម្បីងាយស្រួលសម្រាប់អ្នក។ ក្នុងករណីដែលមានការខុសគ្នា រវាងកំណែភាសាអង់គ្លេស និងកំណែភាសាផ្សេងទៀត
នោះកំណែភាសាអង់គ្លេស នឹងត្រូវបានចាត់ទុកថាជាកំណែមានសុពលភាពលើសគេ។